khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជួបពិភាក្សាជាមួយគណៈប្រតិភូទីក្រុង Kota ប្រទេសជប៉ុន
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយលោក Atsushi NARUSE អភិបាលក្រុង Kota ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹង ការពង្រឹងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
    កិច្ចប្រជុំ ក៏បានជំរុញឱ្យមានការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសគឺការវិនិយោគលើឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក។
    បច្ចុប្បន្ននេះកម្ពុជា មានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក របស់ជប៉ុនដូចជា Minebea Mitsumi និង Denso ។ កិច្ចប្រជុំ ក៏បានពិភាក្សាអំពី ការទាក់ទាញក្រុមហ៊ុនជប៉ុនផ្សេងទៀតដូចជា Panasonic ជាដើម។
    កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេស ៣ ព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រជុំត្រៀមរៀបចំពិធីកាត់ខ្សែបូ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីណែនាំដល់មន្ត្រីការិយាល័យក្រមសីលធម៌ ក្នុងការសរសេររបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ ព្រឹទ្ធសភា